ក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយអន្តរសភាកម្ពុជា-ឡាវ និងវៀតណាម ចូលរួមប្រជុំគណៈកម្មការកិច្ចការបរទេសនៃ CLV ======= នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយអន្តរសភាកម្ពុជា-ឡាវ និងវៀតណាម (CLV) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពី វឌ្ឍនភាពការងារត្រៀមរៀបចំសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេសនៃអន្តរសភាកម្ពុជា-ឡាវ និងវៀតណាម (CLV) ក្រោមអធិបតីភាពឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា តាមរយៈប្រព័ន្ធនិម្មិត (ZOOM) នៅសាលប្រជុំពិសេសកណ្តាល វិមានព្រឹទ្ធសភា៕